សេចក្តីជូនដំណឹង
រដ្ឋបាលឃុំកោះកាពិ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះកាពិទាំងអស់ ដែលទើបតែគ្រប់អាយុ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងទាំង៣ នៃឃុំកោះកាពិ ។
១/. ទីតាំងសាលាឃុំកោះកាពិ ៖
- ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា
២/. នៅរោងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ៖
- ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា
៣/. នៅសាលាឆទានឡាំដាំ ៖
- ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ខែកញ្ញា
- ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ត្រឡប់មកសាលាឃុំកោះកាពិវិញ ។
..................................................................
ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤