រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ប្រចាំខែសីហា របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិ អនុភូមិ ទាំង៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលាទាំង៤ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង និងក្រុមកសរងារអង្គការយុជនកម្ពុជា សរុបចំនួន ២៧នាក់ ស្រី ៧នាក់ នៅសាលាឃុំត្រពាំងរូង។