មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែសីហា និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដែលមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ លោកស្រី-លោក ប្រធានការិយាល័យ-អនុប្រធានការិយាល័យ, មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១៨ រូប (ស្រី១៦រូប) ។
ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
#មន្ទីរកិច្ចការនារីខេត្តកោះកុង