ថ្ងៃ អង្គារ ០១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ១១:៣០នាទីលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងសមាជិកភូមិ ចូលរួមសម្របសម្រួលជាមួយអង្គការ C.B.N Cambodia ដឹកនាំដោយលោក យ៉ម សាត តួនាទី អ្នកសម្របសម្រួលសហគមន៍ នាំយកសម្ភារ:មួយចំនួនចែកជូនប្រជាពលរដ្ឋមានការខ្វះខាតដើម្បីបង្កើតមុខរបរបន្ថែមចំនួន ០៥គ្រួសារ ក្នុងនោះមាន :
- គ្រួសារទី១ ទទួលបានម៉ាស៊ីនទូក ១គ្រឿង
- គ្រួសារទី២ ទទួលបានកៅស៊ូតង់ ចំនួន០១ និងសម្ភារះសំរាប់កាត់ស្មៅ១ឈុត
- គ្រួសារទី៣ ទទួលបានកុំព្យូទ័រ ០១គ្រឿង
- គ្រួសារទី៤ ទទួលបានកូនត្រីឆ្ពង់ ចំនួន ១០០០ក្បាល
- គ្រួសារទី៥ ទទួលបានអង្ករ១បាវ ៥០kg នៅចំនុចភូមិកោះស្រឡៅ នៃឃុំកោះកាពិ។