រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ មនោ ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ នៃមន្ទីរផែនការខេត្ត ចូលរួមកិច្ចប្រជុំ ស្ដីពីការបូកសរុបស្ថិតិបច្ចុប្បន្នភាពប័ណ្ណកម្មសិទ្ធិអចលនវត្ថុដីរដ្ឋ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

ព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ មនោ ប្រធានការិ. តំណាងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការ បានចូលរួមកិច្ចប្រជុំ​ ស្តីពីការបូកសរុបស្ថិតិបច្ចុប្បន្នភាពប័ណ្ណកម្មសិទ្ធិអចលនវត្ថុដីរដ្ឋ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដឹកនាំដោយ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដោយមានសមាសភាពចូលរួមពីរដ្ឋបាលខេត្ត​ មន្ទីរ អង្គភាព និងការិយាល័យដែនដីក្រុង ស្រុក សរុប​ ២៨នាក់​ ស្រី​ ០៤នាក់​ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។

របៀបវារៈ

១-នីតិវិធី​ និងរ​បាយការណ៍ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ

(នីតិវិធីមាន​ ២៦ដំណាក់កាល​ និងមាន​៤៥០ទីតាំងប្លង់ដី)

២-ស្ថិតិដីរដ្ឋដែលខកខានចុះបញ្ជី

(មាន​ ០៦មន្ទីរ​ ផែនការ​ រតនាគារ​ សង្គមកិច្ច​ សុខាភិបាល​ អប់រំ​ និងព័ត៌មានខេត្ត)

៣-ទិសដៅបន្ត

(នឹងគ្រោងបិទបញ្ចប់នៅបំណាច់ឆ្នាំ២០២៤នេះ) ។

អត្ថបទទាក់ទង