រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ភិរម្យ​ អភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បានដឹកកម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាលស្រុក​ និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើងនៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោ

លោក​ សុខ​ ភិរម្យ​ អភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ បានដឹកកម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាលស្រុក​ និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើងនៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង ។
ការអនុវត្តនេះមានការចូលរួម÷
១.កងកម្លាំងកងរាជអាវុធហត្ថចំនួន៥នាក់ ២.កងកម្លាំងអធិការនគរបាលស្រុកចំនួន ១០នាក់
ជាលទ្ធផលឃើញថា ការចុះអនុវត្តសកម្មភាពនេះ - បានអប់រំណែនាំ ដល់អ្នកជិះម៉ូតូ និងបើកបររថយន្តលើការពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ និងការបើកបរមានការបន្ថយល្បឿនជៀសវាងកើតបញ្ហាផ្សេងៗ - បានណែនាំ ដែលផ្ទុកលើសចំណុះរបស់រថយន្ត ម៉ូតូ ។
ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីយប់

អត្ថបទទាក់ទង