កាលពីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក អ៊ូច ទូច ប្រធានមន្ទីរ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តាមរយៈវីដេអូអនឡាញ ZOOM អំពីការត្រៀមលក្ខណៈដឹកនាំអាចារ្យ អាចារិនីអញ្ជេីញទៅចូលរួមពិធីសំណេះសំណាលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី។
ក្នុងឱកាសនោះលោកប្រធានមន្ទីរបានរាយការណ៍ថាមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានត្រៀមរួចរាល់ហេីយក្នុងការដឹកនាំអាចារ្យ អាចារិនីទៅចូលរួមក្នុងពិធីសំណេះសំណាលនោះ ចំពោះមធ្យោបាយ ការហូបចុក និងស្នាក់នៅដោយបានត្រៀមរួចរាល់ជាស្រេចដែលត្រូវបានឧបត្ថម្ភដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត។