ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ឆ្នាំ២៥៦៨ ត្រូវនិងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលឃុំកោះកាពិ បានចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ (០៥ សីហា ២០២៤) ដែលជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រម្ពុជា នៅក្នុងភូមិទាំង៣ នៃឃុំកោះកាពិ ។
+ សមាសភាពចូលរួមមាន ៖
- ក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ
- កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកោះកុង
- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹក
- មន្រី្តបរិស្ថាន
- មន្រ្តីប៉ុស្តិ៍សុខភាព នៃឃុំកោះកាពិ
- មេភូមិ អនុភូមិ និងសមាជិកភូមិ
- ប្រជាការពារភូមិ
- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំង៤សាលា នៃឃុំកោះកាពិ
- ប្រជាពលរដ្ឋភូមិ១ ភូមិ២ និងភូមិកោះស្រឡៅ
- សរុបចំនួន ៥៥១នាក់ ស្រី២៦៤នាក់ ។