រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែឧសភា ឆ្នាំ២០២០

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែឧសភា ឆ្នាំ២០២០ និងរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការគ្រប់គ្រងសាងសង់ផ្លូវបេតុងអាមេ (នៅចំណុចភូមិ២០០០ និងផ្លូវចូលព្រះវិហារកូរ៉េ) ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៣.ពិនិត្យសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្រ្តីរាជការសាលាស្រុកប្រចាំខែឧសភា ឆ្នាំ២០២០
៤.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលស្រុក ប្រចាំខែឧសភា ឆ្នាំ២០២០
៥.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង