/ / /

លោក តុង យ៉ាវ អភិបាលរងស្រុក បានដឹកនាំមន្ត្រីសាលាស្រុក និងអាជ្ញាធរភូមិ ឃុំ នៃឃុំអណ្ដូងទឹក និងឃុំកណ្ដោលចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីការិយាល័យការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង

តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក តុង យ៉ាវ អភិបាលរងស្រុក បានដឹកនាំមន្ត្រីសាលាស្រុក និងអាជ្ញាធរភូមិ ឃុំ នៃឃុំអណ្ដូងទឹក និងឃុំកណ្ដោលចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីការិយាល័យការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង មានដូចជា៖១.នៅឃុំអណ្ដូងទឹក ភូមិជីមាល ដែលមានផ្ទៃដី ២៧ហ.ត ស្មើនឹង២០គ្រួសារ២. ឃុំកណ្ដោល មានចំនួន៤ភូមិមាន -នៅភូមិសុវណ្ណាបៃតង មានផ្ទៃដី ០៦ហ.ត ស្មើនឹង០៦គ្រួសារ-នៅភូមិធ្នុង មានផ្ទៃដី ០៩ហ.ត ស្មើនឹង ១៩គ្រួសារ-នៅភូមិកណ្ដោល មានផ្ទៃដី ០៥ហ.ត ស្មើនឹង ១៥គ្រួសារ-នៅភូមិតាំកន់ មានផ្ទៃដី ០៨ហ.ត ស្មើនឹង ១០គ្រួសារ +សា្ថនភាពនៅក្នុងឃុំទាំងពី ដង្កូវវិវត្តន៍ដឹកឌឿ និងមេអំបៅ* ក្រុមការងារបានពន្យល់ណែនាំពីវិធានការការពារ និងកម្ចាត់ដូចជា៖- ត្រូវប្រើប្រាស់ជីអោយមានតុល្យភាព និងមិនត្រូវប្រើជីអាសូតច្រើនហួសហេតុ- ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ក្នុងទឹក ហើយបង្ហូរទឹកចេញ និងយកស្បៃមុងត្រងយកដង្កូវទៅកម្ទេចចោល- ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ដឹកឌឿទៅក្នុងទឹក- ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងពេលបាញ់ថ្នាំកសិកម្ម ក្រុមការងារបានណែនាំទៅកសិករដោយសារដង្កូវវិវត្តន៍ទៅជាដឹកឌឿ និងមេអំបៅ កសិករមិនបាច់បាញ់ថ្នាំកម្ចាត់ទេ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។ ប្រសិនបើភ្លៀងឈប់ធ្លាក់មានករណីធ្ងន់រហូតដល់មានដង្កូវកាត់ស្រូវផងនោះ ក្រុមការងារណែនាំឳ្យអោយកសិករបាញ់ថ្នាំ ពេលមេឃស្រឡះ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/06/2026

    លោក ជុំ សំអុល លោក ស៊ាន សេរីបុត្រ លោក តាំង ធីលីណា លោក មាស ដាឡាត់ កញ្ញា រស់ ចរិយា លោក វ៉ា វណ្ណច័ន្ទ បរិច្ចាគថវិកាសរុបចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    05/06/2026

    មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

  • មន្ទីរបរិស្ថាន/
    05/06/2026

    មន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ១១០ដើម ជូនដល់ក្រុមហ៊ុន ខេខេអិន អឺភែរឹល ខូអិលធីឌី

  • មន្ទីរបរិស្ថាន/
    05/06/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ៥០០ដើម ជូនដល់តំបន់ប្រតិបត្តិការសឹករងកោះកុង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    05/06/2026

    លោក ប្រាក់ សារិន បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    ឯកឧត្តម ម៉ៅ វិបុល បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦