រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក លេីកទី២៤ ក្រោមអធិបតីភាព លោក សាយ ហេង ប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី២៣
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍ អំពីផ្នែកអប់រំ
៤.របាយការណ៍ អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៦.បញ្ហាផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាបឋមកោះស្ដេច នាយិកា សាលាមត្តេយ្យកោះស្ដេច នាយិកាសាលាមត្តេយ្យ សហគមន៍ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
July 26, 2024