លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានចែកអំណោយជូនគ្រួសារក្រីក្រ១គ្រួសារ ដោយប្តីឈ្មោះ មាន សាម៉ន ភេទប្រុស អាយុ ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ ថន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ។
អំណោយរួមមាន អង្ករ១០គីឡូ មី១កេស ទឹកត្រីកន្លះឡូ ទឹកស៊ីអ៉ីវ កន្លះឡូ ប្រេងឆា១ដប ស្ករស១គីឡូ ប៊ីចេង១កញ្ចប់ សម្ភារៈប្រើប្រាស់កន្ទេល ភួយ ខ្នើយមួយឈុត និងថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ៥០,០០០រៀល ។
ថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៤

