ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាពបានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិមិត្ម
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាពជោគជ័យក្នុងការដឹកនាំអង្គភាព និងការពង្រឹងការងារបច្ចេកទេសថែទាំព្យាបាល ជាមួយការរកអោយឃើញកត្តាប្រឈម ដែលជាឱកាសរៀនសូត្រ និងធ្វើការអភិវឌ្ឍន៍ខ្លួន នៅតាមមូលដ្ឋានសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៧២នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍លើការងារចុះពិនិត្យមូលដ្ឋានសុខាភិបាលនាពេលថ្មីៗនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងត្បូងឃ្មុំ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងបានលើកយកមណ្ឌលសុខភាពពូជ្រៃនៃខេត្តមណ្ឌគិរី និងមណ្ឌលសុខភាពថ្មគ្រែនៃខេត្តក្រចេះ ជាឧទាហរណ៍សម្រាប់ធ្វើជាគំរូល្អនៅក្នុងការងាររក្សាអនាម័យនិងការរៀបចំមណ្ឌលសុខភាព។ឯកឧត្តមសាស្រ្តចារ្យក៍បង្ហាញនូវការគាំទ្រនឹងជំរុញអោយថ្នាក់ដឹកនាំមូលដ្ឋានបន្តរពង្រឹងឬបង្កើនសមត្ថភាពថែមទៀត។
នៅក្នុងបទបថកឋា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីចែករំលែកបទពិសោធន៍នៃការដឹកនាំ ភាពប្រឈម និង កត្តាដែលធ្វើអោយជោគជ័យ។ ជារួមអ្នកដឹកនាំគ្រប់រូបត្រូវប្រកាន់យកឥរិយាបទ ៖ (១)ធ្វើជាគំរូ (២)ផ្តល់ប្រឹក្សា និង (៣) ជាអ្នកជួយគាំទ្រ ដល់សមាជិកក្រុមទាំងអស់ដើម្បីបង្កើតក្រុមការងារដែលមានប្រសិទ្ធិភាព។
ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តស្ទឹងត្រែងក៍បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA សម្រាប់កាត់បន្ថយរបួសក្លាយរោគលើអ្នកជំងឺវះកាត់នៅផ្នែកវះកាត់ឱ្យនៅទាបបំផុតត្រឹមចុងឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕
ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល