លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំសហការី នៃការិយាល័យជំនាញនៃមន្ទីរអប់រំ មានដូចជា ការិ.មធ្យមសិក្សាចំណេះទូទៅ និងប្រឡង ការិយាល័យ ផែនការ និងគ្រប់គ្រងជំនួយ បានជួយការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ វិទ្យាល័យ ថ្មស ក្នុងស្រុកបូទុមសាគរ ក្នុងការចុះជួយនោះដែរមានការចូលរួមពី លោក អិក កួន ប្រធានក្រុមបឹក្សាឃុំថ្ម តំណាងការិយាល័យអប់រំ ស្រុកបូទុមសាគរ សហគមន៍ គណៈគ្រប់គ្រងសាលារៀន លោកនាយក លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យទាំងពីរ អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សប្រមាណ ៧០នាក់។ ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីបានប្រជុំភារកិច្ចចប់លោកអនុប្រធានមន្ទីរ បានចូលរួមជាភ្ញៀវកត្តិយស ដើម្បីចូលរួមដាំកូនឈើ ដើម្បីលើកកម្ពស់បរិស្ថានពណ៍បៃតង នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ ជាមួយនឹងក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តកោះកុង និងថតរូបទុកជាអនុស្សារីយ៍ផងដែរ។
អត្ថបទដោយ៖ ឡុច ភារុន