ថ្ងៃចន្ទ ០២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង៨:០០នាទីព្រឹកលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៥ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាឃុំកោះកាពិ សមាសភាពចូលរួមមាន ៖ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មេភូមិទាំង៣ភូមិ នៃឃុំកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះស្រឡៅ នាយកសាលាបឋមសិក្សាទាំងបី ប្រធានប៉ុស្តិ៍សុខភាពឃុំកោះកាពិ សរុបចំនួន ១៨នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ។ មានរបៀបវារៈដូចខាងក្រោម៖
១- បើកកិច្ចប្រជុំ
២- ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ
៥- ឆ្លងរបាយការណ៍ប្រចាំខែកក្កដា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ
៦- បញ្ហាផ្សេងៗ
៧- បិទអង្គប្រជុំ ។