កោះកុង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ូច ទូចប្រធានមន្ទីរ ដឹកនាំសហការី អមដំណេីរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាព្រះមហាក្សត្រ ក្នុងឱកាសសម្តេចនិងលោកជំទាវបាននាំយកនូវទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានាវត្តកោះប៉ោ ស្រុកមណ្ឌលសីមា។
ឆ្លៀតក្នុងឱកាសនោះសម្តេចបានសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ និងរំលឹកដល់ថ្ងៃដែលលោកធ្លាប់ប្រយុទ្ធតស៊ូដេីម្បីរំដោះជាតិនៅទីតាំងនោះផងដែរ យុទ្ធមិត្តជាច្រេីនបានពលីនៅទីនេះផងដែរ សម្តេចបានឧទ្ទិសទានតាមរយៈព្រះសង្ឃ និងសែនប្រេនជូន ដល់ដួងវិញ្ញាណក្ខន្ធយុទ្ធមិត្ត និងសហការី ទាំងនោះសូមបានបដិសន្ធិក្នុងទីដ៏សមគួរ។
អ្វីដែលសម្តេចតែងតែនៅនឹករលឹកនោះគឺពួកគេបានពលីជីវិតដេីម្បីសេរីភាព ដេីម្បីសន្តិភាពជាតិទាំង សម្រាប់កូនចៅជំនាន់ក្រោយៗ ទាំងពួកគេមិនបានមេីលឃេីញនូវស្រុកទេសទទួលបាននូវសន្តិភាពពេញលេញដូចនាពេលនេះ ឆ្លៀតឱកាសនេះសម្តេចបានអធិដ្ឋានថាស្រុកយេីងមានសន្តិភាពហេីយចូរបងប្អូនយុទ្ធមិត្តទាំងឡាយ នៅឱ្យបានស្ងប់ចុះនិងកេីតក្នុងទីបរមសុខចុះ ការតស៊ូរបស់បងប្អូនពិតជាមិនខកបំណងឡេីយ៕