លោកស្រី សុង រំដេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានសហការជាមួយ មន្រ្តីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ខេត្តកោះកុង ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយ ប្រេងឥន្ធនៈចំនួន ០៥មូលដ្ឋាន ដែលមានដៃបាញ់ប្រេងសរុប ៣៤ដៃ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងចំនួន ៣២ដៃ របស់ស្ថានីយ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន និងចំនួន ២ដៃទៀត ខូចត្រូវបានម្ចាស់ដេប៉ូស្នើសុំឈប់ប្រើប្រាស់។
ថ្ងៃពុធ ១២ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤