ព្រឹកថ្ងៃអង្គារ ១១កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ខេត្តកោះកុង ដែលដឹងនាំដោយលោក មាស ភីចេ ប្រធានការិយាល័យបេតិកភណ្ឌ បានសហការជាមួយរដ្ឋបាលស្រុកស្រែអំបិល លោកមេឃុំ មេភូមិ ព្រះចៅអធិការវត្ត និងគណ:កម្មការវត្ត បានចុះស្រង់សលាកបត្របញ្ជាក់អត្តសញ្ញាណសំណង់បុរាណតាមវត្តក្នុងស្រុកស្រែអំបិលបានចំនួនបីវត្ត រួមមាន៖ វត្តសិលាម្នាង មានចេតិយចំនួន០៤ , វត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង) ប្រាសាទចំនួន០១, វត្តមាគ៌ាគិរីស្រែអំបិល (វត្តស្រែអំបិល) កុដិចំនួន០១។