លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ព្រមទាំងក្រុមគ្រួសារ បានប្រគេនទៀនព្រះវស្សា និងទេយ្យទានមួយចំនួន សម្រាប់ព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សា នៅវត្តរូងគិរីសត្ថារាម “ហៅវត្តត្រពាំងរូង” និងវត្តឧទ័យ្យារាម “ហៅវត្តជ្រោយប្រស់” នៅស្រុកកោះកុង ខេត្តកោះកុង ។
ថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ July 16, 2024