រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ឹង សុភា មេឃុំជីផាត និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ បានរៀបចំកិច្ចប្រជុំដេញថ្លៃសម្រាប់កិច្ចសន្យាសាងសង់ផ្លូវបេតុងអាមេ ស្ថិតនៅភូមិជីផាត ចំនួន ០១ ខ្សែ ប្រវែង ០,៣១៥ គ.ម ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥០ មម និងផ្លាកសញ្ញាគម្រោងចំនួន ០១ កន្លែង និងថែទាំរយៈពេល៦ ខែ ក្នុងតម្លៃប៉ាន់ស្មាន ២៧១.០៧៩.០១៩ រៀល

លោក ម៉ឹង សុភា មេឃុំជីផាត និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ បានរៀបចំកិច្ចប្រជុំដេញថ្លៃសម្រាប់កិច្ចសន្យាសាងសង់ផ្លូវបេតុងអាមេ ស្ថិតនៅភូមិជីផាត ចំនួន ០១ ខ្សែ ប្រវែង ០,៣១៥ គ.ម ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥០ មម និងផ្លាកសញ្ញាគម្រោងចំនួន ០១ កន្លែង និងថែទាំរយៈពេល៦ ខែ ក្នុងតម្លៃប៉ាន់ស្មាន ២៧១.០៧៩.០១៩ រៀល ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៤ នៅសាលាឃុំជីផាត ។ដោយមានការចូលរួមពី ប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ និងវិនិយោគខេត្ត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ក្រុមប្រឹក្សាឃុំ គណៈកម្មការលទ្ធកម្មឃុំ លោកមេភូមិជីផាត ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ចាងហ្វាង កាសែត TNA និងក្រុមហ៊ុនចូលរួមដាក់សំណើរដេញថ្លៃរួមមាន(ក្រុមហ៊ុនសម្បត្តិ ស្រីលីន , ក្រុមហ៊ុន លឹម ពិសិដ្ឋ , ក្រុមហ៊ុន ជា សឿន , ក្រុមហ៊ុន ឃុត ជីម ,ក្រុមហ៊ុន រុន ស្រីហ៊ុច , និងក្រុមហ៊ុន ប៊ួយ ប៊ុនសាន) ។

ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន ប៊ួយ ប៊ុនសាន លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ២៣០.០០០.០០០ រៀល (ពីររយសាមសិបលានរៀលគត់)។

ថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
July 15, 2024

អត្ថបទទាក់ទង