លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានចូលរួមកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកោះកុង ត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ព្រះរាជអាជ្ញារង កងកម្លាំងប្រដាប់អាវុធខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាសុីតសាស្ត្រ និងបាណកសាស្ត្រ ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានអង្គការURCប្រចាំខែកោះកុង និងមន្ត្រីកម្មវិធីគ្រុនចាញ់ខេត្ត នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០ នាទីព្រឹក