/ / /

លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក ឃុំទួលគគីរ បានសហការជាមួយអាជ្ញាធរភូមិកោះចាក និងក្រុមទ្រង់សុខភាពភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនរបស់លោកមេឃុំទួលគគីរ ជូនស្ត្រីមានផ្ទៃពោះទើបសម្រាលកូនរួចនៅភូមិកោះចាក ចំនួន ០២គ្រួសារ

លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក ឃុំទួលគគីរ តំណាងលោក ឡេក ស៊ុធន់ មេឃុំ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានសហការជាមួយអាជ្ញាធរភូមិកោះចាក និងក្រុមទ្រង់សុខភាពភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនរបស់លោកមេឃុំទួលគគីរ ជូនស្ត្រីមានផ្ទៃពោះទើបសម្រាលកូនរួចនៅភូមិកោះចាក ចំនួន ០២គ្រួសារ។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ មានជាគ្រឿង ឧបភោគបរិភោគ ចំនួន ០១កញ្ចប់ និងថវិកាសរុបចំនួន ២៣០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនលោកមេឃុំ ចំនួន ១០០,០០០រៀល ថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល រួមនឹងថវិកា:
-លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ ចំនួន ២០,០០០រៀល
-លោកស្រី សឺន ដាវី មេភូមិកោះចាក ចំនួន ២០,០០០រៀល
-លោក ហ្វាន់ សំយ៉ុត អនុប្រធានភូមិ ចំនួន ២០,០០០រៀល
-លោកស្រី នូយ សុឆាវឌី VHSG ចំនួន ១០,០០០រៀល និងថវិកាលោកស្រី ហាវ ស្រីទូច VHSG ចំនួន ១០,០០០រៀល ។
រសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦