ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងបន្តការងារថែទាំ ជួសជុល នៅឃុំថ្មស ស្រុកបូទុមសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ៖បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ1485a ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជួសជុលបង្គោលនាំផ្លូវ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ត្រង់ចន្លោះ PK15+200 – PK19+500។បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ48 ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជួសជុលសំបុកមាន់ ដោយកាត់គាស់បេតុងចាស់បេតុងចាស់ចេញ រួចធ្វើគ្រឹះថ្មី និងចាក់បេតុងសរសៃដែកឡើងវិញ ត្រង់ចន្លោះ PK156+000 – PK157+000៕@dpwtkk / #dpwtkk










