លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ លោកមេឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជ័យលាភីរបស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកោះកុង ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅ សាលមហោស្រពខេត្តកោះកុង។
ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤