រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពី “ស្តង់ដាទីក្រុងស្អាត” និងបទបង្ហាញអំពីសូចនាករ ដែលរដ្ឋបាលក្រុងខេមរភូមិន្ទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តដើម្បីសម្រេចឱ្យបានស្តង់ដាទីក្រុងស្អាត សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពី “ស្តង់ដាទីក្រុងស្អាត” និងបទបង្ហាញអំពីសូចនាករ ដែលរដ្ឋបាលក្រុងខេមរភូមិន្ទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តដើម្បីសម្រេចឱ្យបានស្តង់ដាទីក្រុងស្អាត សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាលប្រជុំ ខ សាលាខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីជំរុញការអនុវត្តស្តង់ដា ទីក្រុងស្អាតឱ្យកាន់តែរលូន និងដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យកាន់តែល្អប្រសើរសម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងការចូលរួមកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាត លើកទី៤ (២០២៥-២០២៨) ដែលរៀបចំដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
លោកអភិបាលរងខេត្ត ប្រធានអង្គប្រជុំ បានស្នើសូមរដ្ឋបាលក្រុង និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមចងក្រងឯកសារ និងអនុវត្តសូចនាករ ស្តង់ដាទីក្រុងស្អាត ដើម្បីទទួលបានលទ្ធផល និងពិន្ទុល្អប្រសើរ និងអាចសម្រេចបានជ័យលាភីផ្ការំដួល៣ទង សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងការប្រកួតលើកទី៤ ឆ្នាំ២០២៥-២០២៨ ខាងមុខនេះ។
ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ July 2, 2024

អត្ថបទទាក់ទង