សាខា កក្រក ខេត្តកោះកុង ៖
នៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូថវិកាមនុស្សធម៌ ដល់លោកស្រី សេក សុវណ្ណគីរី ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានលោកស្រី ស្ថិតនៅភូមិ ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះលោកនាយកប្រតិបត្តិសាខាបាននាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយកក៏បានបន្តថា សូមកុំអស់សង្ឃឹមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ថវិកាដែលសាខាបានផ្ដល់ជូន ចំនួន ២០ម៉ឺនរៀលផងដែរ ។