រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៤ របស់ក្រុម ប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក
២-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសម្រាប់រយៈពេលដប់ពីរ (១២) ខែ រាប់ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២
៣-របាយការណ៍ ស្តីពីលទ្ធផលការងារនៃរដ្ឋបាលស្រុកនៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេស សល់ ទិសដៅការងាររយៈពេល ៣ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិហើយដែលត្រូវអនុវត្តបន្ត
៤-បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង