លោកស្រី រិន ស៊ីនួន សមាជិក គ.ក.ន.ក ឃុំទួលគគីរ តំណាងលោក ឡេក ស៊ុធន់ មេឃុំ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានសហការជាមួយអាជ្ញាធម៌ភូមិតាចាត ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនរបស់លោកមេឃុំទួលគគីរ ជូនស្ត្រីមានផ្ទៃពោះទើបសម្រាលកូនរួច ចំនួន ០៣គ្រួសារ ។ដោយក្នុងមួយគ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន ០១កញ្ចប់ និងថវិកាសរុបចំនួន ១៥០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនលោកមេឃុំ ចំនួន ១០០,០០០រៀល និងថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល ។
រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤