លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំមន្រ្តីរដ្ឋ បាលស្រុក លោកមេឃុំប៉ាក់ខ្លង មេឃុំទួលគគីរ និងមេភូមិ ចូល រួមកិច្ចប្រជុំ ដើម្បីពិភាក្សាលើសំណើសុំចុះបញ្ជីដី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីទំហំ១០៧ ១៣០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាកខ្លង និងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ។
នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក