លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានអញ្ជើញស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានប្រតិភូអមដំណើរ ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកិច្ចការនារី ក្នុងដំណើរបំពេញទស្សនកិច្ច និងសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកិច្ចការនារី និងទីកន្លែងអនុវត្តនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចស្ត្រី នៅស្រុកស្រែអំបិល ខេត្តកោះកុង។
ដំណើរទស្សនកិច្ចនេះមានគោលបំណងតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ការណែនាំទៅលើការអនុវត្តការងារ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ពាក់ព័ន្ធនឹងការវិភាគមុខងារ ភារកិច្ចរបស់មន្ទីរ ការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ របស់ក្រសួងកិច្ចការនារី។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថ្នាលឌីជីថលដើម្បីជំរុញដល់ការរីកចម្រើនសហគ្រិនស្ត្រីនៅក្នុងខេត្តកោះកុង ក៏ដូចជាទូទាំង២៤រាជធានីខេត្តផ្សេងទៀត។
ខេត្តកោះកុង៖ នាថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
#មន្ទីរកិច្ចការនារីខេត្តកោះកុង