រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធី នៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជួនផ្លូវគោក-ផ្លូវទឹក និងវិស័យសាធារណការ

លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធី នៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជួនផ្លូវគោក-ផ្លូវទឹក និងវិស័យសាធារណការ ដល់មន្ត្រីអនុវត្តមុខងារនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីអនុវត្តថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួលជាងមុន។ ហើយទៅថ្ងៃខាងមុខក្រសួងនឹងមានគោលការណ៍ដាក់ឱ្យសេវាទាំងឡាយអាចផ្តល់សេវាអនឡាញបន្ថែមទៀត ដែលមាននាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃសម្របសម្រួលលើកិច្ចការនេះផងដែរ។ សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។
កំពង់ស្ពឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទទាក់ទង