រដ្ឋបាលឃុំភ្ញីមាស
………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន នាយប៉ុស្តិ៍ មេភូមិតានី និងមេភូមិកៀនក្រឡាញ់ ចុះពិនិត្យទីតាំងស្ពានលូចំនួនមួយកន្លែង ដែលរងការខូចខាត តែបច្ចុប្បន្នបានជួលគ្រឿងចក្រ ដឹកដី និងថ្ម យកមកជួសជុលចាក់បំពេញផ្លូវ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋាន ។ ក្នុងនោះចំណាយទិញដី និងទិញថ្ម ចំនួន១៤ឡាន ស្មើនិងថវិកាសរុប ១,៨៨០,០០០៛ (ថវិការដ្ឋបាលឃុំ និងសប្បុរសជន) ។
…………………………………..
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
JUNE 26,2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/1000014493-1024x576.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/1000014494-1024x576.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/1000014495-768x1024.jpg)