រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់ គណ: កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

រដ្ឋបាលឃុំភ្ញីមាស 

…..,………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយរងប៉ុស្តិ៍  ស្មៀនឃុំ ជំនួយការឃុំ តំណាងប៉ុស្ដិ៍សុខភាពភ្ញីមាស មេភូមិទាំង៣ លោកនាយកសាលាបឋមសិក្សាពាមកាយ លោកនាយករងសាលាបឋមសិក្សាតានី ក្រុមទ្រទ្រង់សុខភាពភូមិកៀនក្រឡាញ់ និងមានការអញ្ជើញពី លោកស្រី ហ៊ឹម ស៊ីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកគិរីសាគរ សរុបរួម១៨នាក់ ស្រី៦នាក់។
អំពីរបៀបវារៈរួមមាន ÷                
 ១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន         
២/.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យ និងពិភាក្សាលើការងារអប់រំ     
៤/.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.សេចក្ដីផ្សេងៗ   
……………………………………………….
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទទាក់ទង