រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី​ ឈី​ វ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ តំណាងលោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្ត នាំយកនូវ​ អាវពោងសុវត្ថិភាព៤៥​ អាវភ្លៀង៧៧​ ដេីម្បីចែកជូនដល់លោកគ្រូអ្នកគ្រូ​ អជ្ញាធរ​ កងកម្លាំង​ និងសិស្សានុសិស្ស​ នៅឃុំតាតៃ​ក្រោម​ ស្រុកកោះកុង

វេលាព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៤​ លោក​ អ៊ូច​ ទូច​ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំតាតៃក្រោមបានអមដំណេីរលោកស្រី​ ឈី​ វ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ តំណាងលោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្ត នាំយកនូវ​ អាវពោងសុវត្ថិភាព៤៥​ អាវភ្លៀង៧៧​ ដេីម្បីចែកជូនដល់លោកគ្រូអ្នកគ្រូ​ អជ្ញាធរ​ កងកម្លាំង​ និងសិស្សានុសិស្ស​ នៅឃុំតាតៃ​ក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវបានពាំនាំការផ្តាំផ្ញេីការសួរសុខទុក្ខពីជំទាវអភិបាលខេត្តដល់អជ្ញាធរ​ កងកម្លាំង​ លោកគ្រូ​ អ្នកគ្រូ​ ក្មួយៗសិស្សានុសិស្ស​ លោកជំទាវបានក្រេីនរំលឹកឱ្យមានប្រុងប្រយ័ត្នខ្ពស់​ ចំពោះហានិភ័យជាយថាហេតុផ្សេងៗ​ និងសូុមពាក់អាវពោងជានិច្ចពេលធ្វេីដំណេីរតាមផ្លូវទឹក។

អត្ថបទទាក់ទង