/ / /

លោក ម៉ឹង សុភា មេឃុំជីផាត អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងកិច្ចប្រជុំក្រុមទ្រទ្រង់សុខភាពភូមិ ប្រចាំខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំជីផាត ។

លោក ម៉ឹង សុភា មេឃុំជីផាត អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងកិច្ចប្រជុំក្រុមទ្រទ្រង់សុខភាពភូមិ ប្រចាំខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំជីផាត ។ ដោយមានការចូលរួមពី សមាជិក សមាជិការ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាជីផាត ចំនួន ០៨ នាក់ ស្រី ០៧ នាក់ និងអ្នកចូលរួមផ្សេងៗទៀតមាន លោកមេភូមិគ្រប់ភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិគ្រប់ភូមិ ។

+ របៀបវារៈប្រជុំមាន:

១-បើកកិច្ចប្រជុំ និង មតិស្វាគមន៍

២-ពិនិត្យកំណត់ហេតុប្រជុំលើកមុន

៣-របាយការណ៍របស់មណ្ឌលសុខភាពប្រចាំខែ៤ និងខែ៥

និងមណ្ឌលសុខភាពជីផាតមានទទួលសេវាសុខភាព

៤-របាយការណ៍របស់ក្រុមទ្រទ្រង់សុខភាពភូមិ

៥- ការដាក់បញ្ចូលសេវារំលូតកូនដោយសុវត្ថិភាព តេស្តស្រាវជ្រាវរក មើលមហារីកមាត់ស្បូន ការព្យាបាលលើសឈាមនិង ទឹកនោមផ្អែម នៅមណ្ឌលសុខភាព

៦- ការបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុ របស់មណ្ឌលសុខភាពជីផាត

៧-បញ្ហា និង ដំណោះស្រាយ

៨-យោបល់ផ្សេងៗ

៩-កំណត់ពេលប្រជុំលើកក្រោយ

១០-មតិបិទអង្គប្រជុំ

ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
June 25, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/03/2026

    សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយប្រវត្តិចលនា បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សនៅវិទ្យាល័យឬស្សីជ្រុំ

  • ហេង គីមឆន/
    25/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • ហេង គីមឆន/
    25/03/2026

    កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា និងលោក វុធ វេនដា អនុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online)

  • ហេង គីមឆន/
    25/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានរៀបចំគ្រឿងដង្វាយ និងនិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចនមស្ការអញ្ជើញលោកមេទ័ពមុខប្រាំបី មកតម្កល់នៅទីអាសនៈថ្មី ដើម្បូសូមសេចក្តីសុខ សេចក្តីចម្រើន និងឈ្នះអស់មាសត្រូវផងទាំងឡាយ គ្រប់ទិសទី ជូនដល់យោធិនទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង