លោក ថូវ ប៊ុនកេ មេឃុំ និងលោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង បានចែកអំណោយជូនដល់គ្រួសារក្រីក្រ ដែលមានឈ្មោះ មុឹង ឈាង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិបឹងកាឆាង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ។
អំណោយរួមមាន កន្ទេល ភួយ ខ្នើយ មួយឈុត រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំ ចំនួន ១០០,០០០ រៀល ។
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤

