/ / /

លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារនៃការិយាល័យជំនាញ និងនាយកសាលា គ្រូទទួលបន្ទុកការងារ បានអញ្ជើញចូលរួមក្នុងការបើកសិក្ខាសាលាស្តីពី “ការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ” នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម

លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារនៃការិយាល័យជំនាញមធ្យមសិក្សា លោកនាយកសាលា លោកគ្រូ ទទួលបន្ទុក បានអញ្ជើញចូលរួមក្នុងការបើកសិក្ខាសាលាស្តីពី “ការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រមណ្យី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគណៈកម្មការបច្ចេកទេសតំបន់ទាំង៥ មន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្តទាំង២៥ និងវិទ្យាល័យធនធានទាំង៥០។ សិក្ខាសាលានេះមានគោលបំណងចំនួន៣ គឺ៖
(១) ពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់សាលារៀនគោលដៅ
(២) ផ្តល់នូវការពន្យល់ បកស្រាយ និងអនុវត្តស្តង់ដាសាលារៀនគំរូបន្ថែម ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង
និង(៣) ដាក់ចេញនូវទិសដៅកែលម្អ ជាពិសេស ផែនការបង្វឹកតាមសាលារៀនគោលដៅ ដើម្បីសម្រេចបានតាម ស្តង់ដាសាលារៀនគំរូ នាចុងឆ្នាំ។

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំកោះស្តេច បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ព័ត៌មានសភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់បានដឹកនាំសមាជិកក្រុមប្រចាំការដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ