លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារនៃការិយាល័យជំនាញមធ្យមសិក្សា លោកនាយកសាលា លោកគ្រូ ទទួលបន្ទុក បានអញ្ជើញចូលរួមក្នុងការបើកសិក្ខាសាលាស្តីពី "ការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រមណ្យី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគណៈកម្មការបច្ចេកទេសតំបន់ទាំង៥ មន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្តទាំង២៥ និងវិទ្យាល័យធនធានទាំង៥០។ សិក្ខាសាលានេះមានគោលបំណងចំនួន៣ គឺ៖
(១) ពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់សាលារៀនគោលដៅ
(២) ផ្តល់នូវការពន្យល់ បកស្រាយ និងអនុវត្តស្តង់ដាសាលារៀនគំរូបន្ថែម ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង
និង(៣) ដាក់ចេញនូវទិសដៅកែលម្អ ជាពិសេស ផែនការបង្វឹកតាមសាលារៀនគោលដៅ ដើម្បីសម្រេចបានតាម ស្តង់ដាសាលារៀនគំរូ នាចុងឆ្នាំ។
អត្ថបទដោយ៖ ឡុច ភារុន