លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ចាត់លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមសហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យ និងអន្តរាគមន៍ ករណីកត្តាបំផ្លាញលើដំណាំស្រូវ (ដង្កូវហ្វូង) ស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចុះបាញ់ថ្នាំកសិកម្មកំចាត់ដង្កូវលើផ្ទៃដីស្រែ ចំនួន ៣០ហិកតា ស្មើនឹង ៤៦គ្រួសារ) នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល។