លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារស្រុក ចុះអនុវត្តតាមសេចក្តីជូនដំណឹងលេខ: ០២០/២៤ ស.ជ.ណ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងប្រជុំពិភាក្សាបញ្ហាកកស្ទះសម្រាម នៅក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប L.Y.P Group នៅបន្ទប់ប្រជុំ អិល វ៉ាយ ភីគ្រុប ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ជាលទ្ធផលឃើញថា ក្រុមហ៊ុនប្រមូលសម្រាមបានសន្យាប្រមូលសម្រាមដែលកកស្ទះនៅក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប ក្នុងអំឡុង ពេលពីរថ្ងៃនេះ ចំពោះបញ្ហាផ្សេងៗមួយចំនួន នឹងណាត់ប្រជុំគ្នានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក