មន្ទីរធម្មការនិងសាសនាខេត្តកោះកុង÷ នារសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ូច ទូច ប្រធានមន្ទីរ អមដោយលោកអនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការពាហិរសនានិងប្រធានការិយាល័យពាិរសាសនាបានបេីកកិច្ចប្រជុំស្តីពីវឌ្ឍនភាពនិងបូកសរុបការងារគ្រីស្ទសាសនាសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ជាមួយថ្នាក់ដឹកនាំនិងគ្រូគង្វាលគ្រីស្ទសាសនានិកាយប្រូស្តេស្តង់ និងកាតូលិក សរុបប្រមាណ១២រូប ក្នុងខេត្តកោះកុងនៅសាលប្រជុំនៃមន្ទីរធម្មការនិងសាសនា។