រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានអញ្ជើញចុះពិនិត្យការសាងសង់ម៉ាស្ជិតវិហារភូមិ៤

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានអញ្ជើញចុះពិនិត្យការសាងសង់ម៉ាស្ជិតវិហារភូមិ៤ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ៤៥ភាគរយ ហើយនឹងកំពុងបន្តសាងសង់ឱ្យរួចជាស្ថាបពរនៅដើមឆ្នាំ២០២៥ខាងមុខ។

តាមរយៈនៃការចុះពិនិត្យសមិទ្ធផលសំណងសាសនាមួយនេះ លោកប្រធាន ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឥស្លាមសាសនាអំពីការលំបាក និងភាពងាយស្រួលក្នុងដំណើរការនៃការសាងសង់កន្លងមក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាសនាពាក់ព័ន្ធទាំងអស់ដែលបានរួបរួមសាមគ្គីលះបង់កំលាំងកាយ ចិត្ត រហូតទទួលបានសមិទ្ធផលដែលកំពុងសាងសង់នាពេលនេះ ព្រមទាំងជំរុញបន្ថែមឱ្យមានការយកចិត្តទុកដាក់លើរចនាបទសាសនាឱ្យបានសមស្រប ការរំលេចប្រភពអំណោយ និងការរៀបចំបរិវេណនៅជុំវិញម៉ាស្ជិត រួមទាំងសាលាសាសនាដែលស្ថិតក្នុងបរិវេណនោះឱ្យមានបរិយាកាសប្រកបដោយផាសុខភាពដល់បរិស័ទទៅថ្ងៃខាងមុខ។

ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤
June 12, 2024

អត្ថបទទាក់ទង