ស្រុកកោះកុង ៖ កាលពីថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោក សំ ពិសិដ្ឋ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ និងលោក អឿន ថាវរឹទ្ធ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកោះកុង ចុះពិនិត្យនិងសិក្សាស្រាវជ្រាវរកទីតាំងដីមានប្រភពទឹក ដើម្បីជីកស្រះសហគមន៍ ដែលស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមមានក្រុមការងាររដ្ឋបាលឃុំកោះកាពិ នាយប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ មេភូមិកោះស្រឡៅ និងតំណាងសហគមន៍