ស្រុកកោះកុង៖ កាលពីព្រឹកថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ អញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផផ្លូវបេតុងអាមេ ៣ខ្សែ និងដាក់លូមូលកាត់ផ្លូវទោល ១កន្លែង ដែលមានតម្លៃប៉ាន់ស្មាន ២១៨ ៣៨៨ ៩១៧រៀល ដែលប្រើប្រាស់ថវិកាមូលនិធិឃុំជ្រោយប្រស់ សម្រាប់ឆ្នាំ២០២៤ នៅសាលាឃុំជ្រោយប្រស់។
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសសាលាខេត្តលោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។
-ក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.លី សុភ័ស្ភ
២.កក់ ស៊ុនសេង
៣.ចំរើនរតនៈ លីលី ឯ.ក
៤.លួន មុំ
៥.ពៅ ផល្លា
៦.វ៉ាន់ សម្ភស្ស
៧.អូឌីស៊ី
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លួន មុំ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ១៧៥ ៤០០ ០០០៛(មួយរយចិតសិបប្រាំលាន បួនរយពាន់រៀលគត់)