រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអប់រំ ចូលរួមវគ្គសិក្ខាសាលាតម្រង់ទិសស្តីពី៖ ការអនុវត្តយន្តការគាំទ្រស្តង់ដាសាលាគំរូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអប់រំ រួមមាន៖ ១. ការិយាល័យ អធិការកិច្ច ២. ការិយាល័យ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ៣. ការិយាល័យផែនការ និងគ្រប់គ្រងជំនួយ ៤. ការិយាល័យ កុមារតូច ៥.ការិយាល័យ បឋមសិក្សា​ ៦. ការិយាល័យ មធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចូលរួមវគ្គសិក្ខាសាលាស្តីពី៖ ការអនុវត្តយន្តការគាំទ្រស្តង់ដាសាលាគំរូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញុ។ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិកា នៃក្រសួងអប់រំ​ យុវជន និងកីឡា។ ក្នុងវគ្គសិក្ខាសាលានោះផងដែរកម្មវិធីគឺសំដៅទៅលើ គោលបំណង និងវឌ្ឃនភាព ស្តីពីការរៀបចំស្តង់ដាសាលារៀនសាធារណៈដើម្បីធានាគុណភាពអប់រំ។ និងមានបង្ហាញពីយន្តការគាំទ្រការអនុវត្តស្តង់ដានៃអនុវិស័យទាំង ៣ រួមមាន៖ សាលាមត្តេយ្យ បឋមសិក្សា​ និងមធ្យមសិក្សាចំណេះទូទៅសិក្សាគំរូ ។

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង