លោក សុខ ភិរម្យ អភិបាលស្រុក លោកមេឃុំ និងស្មៀនឃុំទាំងបី នៃស្រុកមណ្ឌលសីមា បានចូលរួមសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ។
នៅសាលប្រជុំកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤
វេលាម៉ោង៨:៣០នាទីព្រឹក