លោក ខៀវ ផន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ វេលាម៉ោង ៨ : ០០នាទីព្រឹក បានដឹកនាំប្រធាន អនុប្រធាន និងសហការីនៃការិយាល័យជំនាញទាំង១០ នៃមន្ទីរអប់រំ។ ចូលរួមប្រជុំណែនាំស្តីពី៖ បច្ចេកទេសក្នុងការរៀបចំផែនការ យុទ្ឋសាស្រ្តថវិកាឆ្នាំរំកិល BSP និងការរៀបចំគ្រោងថវិកាឆ្នាំ២០២៥ តាមការិយាល័យនៅសាលប្រជុំតូច ក្រោយពីលោកប្រធានបានសំណេះសំណាលជាកិច្ចស្វាគមន៍រួច ក្រុមការងារការិយាល័យផែនការ និងគ្រប់គ្រងជំនួយ បានណែនាំបច្ចេកទេស ស្តីពីការរៀបចំBSP។ ចំពោះការិយាល័យ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ បានធ្វើបទបង្ហាញទៅលើការរៀបចំគ្រោងថវិកាឆ្នាំ២០២៥ ជាក់ស្តែងនៃការិយាល័យទាំង១០។ និងជាចុងក្រោយមន្រ្តីជំនាញនៃការិយាល័យរដ្ឋបាល បណ្តុះបណ្តាល និងបុគ្គលិក បានធ្វើការណែនាំបច្ចេកទេស ស្តីពីការគ្រោងថវិកាបន្ទុកបុគ្គលិកជំពូក៦៤ ៕
អត្ថបទដោយ៖ ឡុច ភារុន