/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាលចំពោះប្រជាពលរដ្ឋសាងសង់សំណង់រំលោភយកដីរដ្ឋ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងការត្រៀមអនុវត្តវិធានរដ្ឋបាលចំពោះប្រជាពលរដ្ឋ ដែលបានទន្ទ្រានកាន់កាប់ សាងសង់រំលោភលើដីរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី ក្នុងនាមរដ្ឋបាលខេត្ត បានណែនាំដូចខាងក្រោម ៖
១.សូមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ពិនិត្យមើលទីតាំងដីខាងលើនេះ ថាតើបានវាស់វែង​ដើម្បីចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធឬនៅ
២.រដ្ឋបាលក្រុងខេមរភូមិន្ទ សង្កាត់ស្មាច់មានជ័យ និងតំណាងការិយាល័យទី២ កងទ័ពជើងគោក ត្រូវសហការគ្នា ចុះទៅជួបផ្ទាល់ជាមួយអ្នកកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយថតចម្លងឯកសារបញ្ជាក់ការកាន់កាប់ដីរបស់អ្នកទាំងនោះ (ប្រសិនបើមាន) និងថតចម្លងឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៣. រដ្ឋបាលខេត្តនឹងជូនដំណឹង ចំនួន ៣ដងទៀតបន្ថែមពីលើការជូនដំណឹងរបស់ការិយាល័យទី២ កងទ័ពជើងគោក ដើម្បីឱ្យអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋ ចាកចេញ និងរុះរើចេញពីដីរដ្ឋដោយខ្លួនឯង
៤.រដ្ឋបាលខេត្តនឹងឱ្យមេធាវី របស់រដ្ឋបាលខេត្តរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌចំពោះអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋ។
ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ June 4, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម