កញ្ញា អន សុផាន់នី អនុប្រធានការិយាល័យរដ្ឋបាល -បុគ្គលិក តំណាងលោកស្រីប្រធានមន្ទីរ បានចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "គោលការណ៍ណែនាំដំណើរការទារកដ្ឋាន" របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ២០០នាក់ នៅរាជធានីភ្នំពេញ។ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤