/ / /

លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុក​មណ្ឌលសីមា​

លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុក​មណ្ឌលសីមា​។

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះមន្ទីរសាធារណការ និងជញ្ជូនខេត្ត និងអាជ្ញាធរឃុំ ស្រុក ដែលបានរួម សហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនបងប្អូនប្រជានេសាទនៅមូលដ្ឋាន ដែលជាការបង្កលក្ខណៈងាយស្រួល ជូនប្រជានេសាទ ដោយបានកាត់បន្ថយការលំបាករបស់ប្រជានេសាទ ទាំងពេលវេលា និងថវិកា។ ជាក់ស្តែងនៅក្នុងស្រុកមណ្ឌលសីមានេះ យើងបានកំណត់ទីតាំងសម្រាប់ផ្តល់សេវា ជូនប្រជា នេសាទចំនួន ០២កន្លែងគឺ នៅឃុំប៉ាក់ខ្លង និងនៅឃុំពាមក្រសោប។
ដូច្នេះ សូម លោកពូ អ្នកមីង បងប្អូនប្រជានេសាទទាំងអស់ ដែលពុំទាន់មានប័ណ្ណ សម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីដែលបានមកបម្រើសេវាតាមពេលវេលា ដែលបានកំណត់គឺ ក្នុងឃុំប៉ាក់ខ្លង ០៥ថ្ងៃ និងឃុំពាមក្រសោប ០៥ថ្ងៃ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្ត មួយសម្រាប់សម្គាល់នាវា ឬទូកនេសាទស្របច្បាប់។ ជាមួយគ្នានេះ នាងខ្ញុំសូមស្នើដល់ បងប្អូនប្រជានេសាទទាំងអស់នូវចំណុចមួយចំនួនដូចខាងក្រោម៖
-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដែលបំផ្លាញធនធានជលផល និងធនធានធម្មជាតិដទៃទៀត។
-សូមកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីពង…ជាដើម។
-សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង ចីរភាព។ សូមបងប្អូនប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុង រដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់ដល់បងប្អូន។
ថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ May 25, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ